ERA CAMBODIA ក្រុមហ៊ុនអចលនទ្រព្យ កម្រិតពិភពលោក សម្ពោធការិយាល័យកណ្តាលថ្មីរបស់ខ្លួនផ្លូវការនៅកម្ពុជា

ភ្នំពេញ៖ ជាក្រុមហ៊ុនអចលនទ្រព្យ លំដាប់ កំពូលកម្រិតពិភពលោក បង្កើតឡើងនៅសហរដ្ឋអាមេរិក កាលពី ឆ្នាំ១៩៧២ ERA មានការិយាល័យចំនួន ២.២០០ការិយាល័យ នៅ ៣៧ប្រទេស ទូទាំងពិភពលោក និងមានសមាជិកភ្នាក់ងារអចលនទ្រព្យសរុបប្រមាណ ៣៩. ០០០ នាក់ គិតត្រឹមឆ្នាំ២០២១នេះ ។ សម្រាប់កម្ពុជា ក្រុមហ៊ុន ERA CAMBODIA បានឈានជើងចូល នៅឆ្នាំ២០១៨ ដែលត្រូវបាននាំយក និងដឹកនាំដោយ លោក ខន គង្គ ជាអគ្គនាយកនៃក្រុមហ៊ុនផ្ទាល់។ ក្នុងរយៈពេលប្រហែល៤ឆ្នាំ នៃការដំណើរការរបស់ក្រុមហ៊ុន ERA CAMBODIA ក្រុមហ៊ុនពង្រីកការិយាល័យបានចំនួន ៣ទីតាំង ជាមួយនឹងភ្នាក់ងារអចលនទ្រព្យជាង ១ ៣០០ នាក់ទូទាំងប្រទេស។ គិតត្រឹមដំណាច់ឆ្នាំ ២០២១ នេះ ទីតាំងការិយាល័យទាំង ៣ របស់ក្រុមហ៊ុន ERA នៅកម្ពុជារួមមាន៖• ការិយាល័យកណ្តាល៖ #G2510 – G2512 ជាន់ទី ២៥ អគារ […]

Read More

ក្រុមហ៊ុនអចលនទ្រព្យ ERA CAMBODIA សម្ពោធការិយាល័យកណ្តាលថ្មីរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ERA Cambodia កាលពីថ្មីៗនេះ បានបើកសម្ពោធការិយាល័យកណ្ដាលលំដាប់អន្តរជាតិថ្មីរបស់ខ្លួន ដែលនឹងដើរតួជា One-Stop Service សម្រាប់បម្រើដល់អតិថិជន ភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ ការិយាល័យថ្មីនេះ នឹងរួមផ្ដុំគ្រប់សេវាកម្ម ព្រមនឹងបរិក្ខារទំនើបៗដូចជា កន្លែងទទួលភ្ញៀវ កន្លែងតាំងបង្ហាញគម្រោងអចលនទ្រព្យ សាលប្រជុំ និងបណ្តុះបណ្តាល បន្ទប់អគ្គនាយក បន្ទប់ប្រជុំ កន្លែងទទួលទានអាហារ រួមនឹងបញ្ជរសម្រាប់ ផ្តល់ការសេវាអចលនទ្រព្យផងដែរ។ ក្រៅពីការសម្ពោធការិយាល័យកណ្តាលថ្មី ក្រុមហ៊ុនក៏បានដាក់សម្ពោធឱ្យប្រើប្រាស់ កម្មវិធីទូរស័ព្ទថ្មី និងទំនើបជាងគេ សម្រាប់វិស័យអចលនទ្រព្យ ដែលមានឈ្មោះថា ERA KH។ កម្មវិធីទូរស័ព្ទ ERA KH ជាកម្មវិធីទូរស័ព្ទផ្តាច់មុខ សម្រាប់ភ្នាក់ងារអចលនទ្រព្យក្រុមហ៊ុន ERA Cambodia ដែលមានមុខងារសំខាន់ៗ ដែលអាចជួយគាំទ្រដល់ដំណើរ ការបម្រើសេវាកម្មដល់អតិថិជន បានរហ័ស និងមានប្រសិទ្ធភាពជាងមុន។ ក្រុមហ៊ុនបានសហការជាមួយអ្នកជំនាញក្នុងការអភិវឌ្ឍកម្មវិធីទូរស័ព្ទនេះ មកពីសហរដ្ឋអាមេរិក និងឥណ្ឌា។ ភ្នាក់ងារអចលនទ្រព្យ ERA Cambodia អាចទាញយកកម្មវិធីពី App Store និង Play Store […]

Read More

លោកខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ ERA Cambodia ” អ្នកវិនិយោគអចលនទ្រព្យធំៗកំពុងក្តោបឪកាសចាប់យកទីផ្សារខុនដូរ ក្នុងបរិបទជំងឺកូវីដ “

ភ្នំពេញៈ អ្នកជំនាញផ្នែកខុនដូបានអះអាងថា កូវីដពិតជាបានធ្វើឱ្យមនុស្សជាច្រើនបាត់បង់ប្រយោជន៍ក្នុងការធ្វើជំនួញ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ ជាពិសេសខុនដូ កំពុងផ្តល់ឱកាសដល់អ្នកវិនិយោគធំៗ ក្នុងការពង្រីកធនធានរបស់ខ្លួនបានយ៉ាងប្រសើរ ហើយក៏ជាឱកាសល្អដែលកម្រកើតមាននោះដែរ។ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia លោកខន គង្គា បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះថា ទោះជាស្ថិតនៅក្នុងបរិបទ នៃសម័យកាលកូវីដនេះក៏ដោយ ទីផ្សារខុនដូកម្ពុជាមិនមានការធ្លាក់ចុះដូចមនុស្សក្រៅវិស័យមួយចំនួននិយាយនោះឡើយ។ ផ្ទុយទៅវិញនៅក្នុងសម័យកាលដែលកំពុងញាំញីដោយកូវីដនេះ អ្នកជំនួញធំៗបានឆក់យកឱកាសនេះ ដើម្បីពង្រីកធនធានរបស់ខ្លួនខណៈដែលតម្លៃអចលនទ្រព្យ ក៏ដូចជាខុនដូបានផ្តល់ឱកាសចំណេញយ៉ាងច្រើនសម្រាប់ពួកគេ រាប់ទាំងលក្ខខណ្ឌនៃការទិញកាន់តែមានភាពងាយស្រួល។ លោកបន្តថា “នៅក្នុងដំណាក់កាលនេះ ដោយសារក្ដីបារម្ភពីកត្តាសុខវត្ថិភាព ជាពិសេសក្រោមការចូលរួមអនុវត្តន៍ តាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល មនុស្សភាគច្រើន កាត់បន្ថយការចេញក្រៅបើមិនចាំបាច់ ប៉ុន្តែមិនមែនមានន័យថា ប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារខុនដូនោះទេ”។ លោកបន្តថា “ទីផ្សារខុនដូមិនធ្លាក់នោះទេ ខ្ញុំជាអ្នកដែលស្ថិតនៅក្នុងវិស័យនេះស្រាប់ ជាក់ស្ដែងថ្ងៃនេះ ខ្ញុំទទួលបានការចរចារហូតដល់ចំនួន៣ជាន់ មិនមែន៣យូនីតនោះទេ”។ លោកខន គង្គារ បញ្ជាក់ទៀតថា នៅក្នុងបរិបទនេះ យើងឃើញថា អតិថិជនដែលទិញសម្រាប់តម្រូវការស្នាក់នៅ ជាក់ស្ដែងដែលជាជនជាតិខ្មែរនៅតែបន្តមាន ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺអតិថិជនដែលអ្នកជំនួញក្នុងវិស័យអចលនទ្រព្យ ដែលពួកគេមើលឃើញពីឱកាសនៃការទទួលផលចំណេញ។ ពួកគេទិញ សម្រាប់ទុកវិនិយោគក្រោយពេលវិបត្តិជំងឺឆ្លង ត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយនឹងការលើកឡើងខាងលើនេះ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តជាតិរូបនេះបានបង្ហាញពីរំពឹងថា នៅពេលឆាប់ៗខាងមុខនេះ វិបត្តិកូវីដនឹងត្រូវបានកាត់បន្ថយជាមិនខាន […]

Read More

អបអរសាទរ ERA CAMBODIAភ្នាក់ងារអចលនទ្រព្យលំដាប់ពិភពលោក បានបើកសម្ពោធជាផ្លូវការហើយ

ERA គឺជាភ្នាក់ងារអចលនទ្រព្យលំដាប់កំពូលមួយរបស់សហរដ្ឋអាមេរិក ដែលមានកិត្តិនាមល្បីល្បាញទូទាំងពិភពលោក។ ភ្នាក់ងារអចលនទ្រព្យដ៏ធំមួយនេះក៏បានពង្រីកខ្លួនចូលក្នុងទីផ្សារអចលនទ្រព្យកម្ពុជាកាលពីពេលថ្មីៗកន្លងទៅ ហើយកាលពីពេលថ្មីៗនេះ ERA CAMBODIA ត្រូវបានបើកសម្ពោធជាផ្លូវការនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមវត្តមាន លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនERA CAMBODIA និងមានការអញ្ជើញចូលរួមពីសំណាក់ CEOមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកវិនិយោទុនសំខាន់ៗ ភ្ញៀវជាតិ និងអន្តរជាតិជា ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណជាង៣០០នាក់។ លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យERA CAMBODIA បានបង្ហាញសុទិដ្ឋិនិយមក្នុងថ្ងៃសម្ពោធក្រុមហ៊ុនជាផ្លូវការថា៖ “ យើងពិតជាមានមោទនភាពដែលដែលក្រុមហ៊ុន ERA ទទួលបានការជឿទុកចិត្តខ្លាំងបំផុតពីសំណាក់ ម្ចាស់គម្រោង អ្នកអភិវឌ្ឍ អ្នកវិនិយោគ និងភ្នាក់ងារលក់”។ លោកបន្តថា៖ “ERA ជាក្រុមហ៊ុនដ៏ធំលំដាប់ពិភពលោក ហើយយើងមានបទពិសោធន៍ជាភ្នាក់ងារលក់ខុនដូរដែលឈានមុខគេក្នុងប្រទេសកម្ពុជា យើងស្វាគមន៍គ្រប់ភ្ញៀវដែលចង់ក្លាយជាភ្នាក់ងារលក់បន្ត អតិថិជនដែលចង់ទិញខុនដូ និងវិនិយោគទុនទាំងអស់ដែលចាប់អារម្មណ៍ចង់លក់គម្រោងខុនដូររបស់ខ្លួនអាចទាក់ទងមកកាន់ភ្នាក់ងារ ERA ដែលនៅជិតលោកអ្នកបំផុត”។  បច្ចុប្បន្នក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យERA CAMBODIA មានសមាជិកដែលជាភ្នាក់ងារលក់ជាង២០០នាក់ កំពុងប្រតិបត្តិការលក់យ៉ាងសកម្មទូទាំងប្រទេស ហើយកន្លងមកនេះ ERA CAMBODIA បានពង្រឹងកិត្យានុភាពរបស់ខ្លួនដោយបានចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនល្បីៗ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីអភិវឌ្ឍវិស័យអលចនទ្រព្យនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។  ជាក់ស្ដែងគម្រោងខុនដូធំៗ និងល្បីៗ ជាច្រើនដែលភ្នាក់ងារអចលនទ្រព្យERA CAMBODIAបានសហការជាមួយមានដូចជា៖ គម្រោងខុនដូ Morgan Enmaison Condominiumsជាគម្រោងអភិវឌ្ឍថ្មីក្នុងទឹកដីខណ្ឌជ្រោយចង្វារដែលជាតំបន់កំពុងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់, គម្រោងខុនដូ La VistaOne មានទីតាំងស្ថិតនៅតាមបនណ្ដោយវិថីទន្លេមេគង្គ ខណ្ឌជ្រោយចង្វា ​, គម្រោង Time Sqaure 3 ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវទៅកាន់TK avenue, គម្រោង TK Star ស្ថិតក្នុងខណ្ឌទួលគោក, គម្រោង URBAN VILLAGE មានទីតាំងទី១ស្ថិតនៅផ្លូវមហាវិថីសម្ដេចហ៊ុន សែន […]

Read More

អ្នកជំនាញ៖ ខុនដូមានតម្រូវការច្រើនទាំងបច្ចុប្បន្ន និងពេលអនាគត សម្រាប់កម្ពុជា

(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុន ERA Cambodia បានឲ្យដឹងថា បច្ចុប្បន្ននេះខុនដូ បាន និងកំពុង មានការរីកចម្រើនជាខ្លាំង ហើយនឹងបន្ដការរីកចម្រើន នៅពេលខាងមុនបន្ដទៀត។ ការរីកចម្រើននេះបណ្ដាមកពីប្រជាពលរដ្ឋចាប់ផ្ដើមប្ដូរផ្នត់គំនិតក្នុងការរស់នៅ ដោយកាលពីមុនពួកគាត់រស់នៅផ្ទះជាប់ដី ប៉ុន្ដែឥឡូវពួកគាត់មករស់នៅលើខុនដូ ដោយសារតែការរស់នៅខុនដូ មានភាពងាយស្រួល ទាន់សម័យ និងមានសុវត្ថិភាព។ ការលើកឡើងបែបនេះ របស់លោក ខន គង្គារ ធ្វើឡើងក្នុងឱកាសបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រុមហ៊ុន ERA ជាភ្នាក់ងារអចលនទ្រព្យ របស់សហរដ្ឋអាមេរិក និងបានពង្រីកខ្លួន ចូលក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។ អ្នកជំនាញរូបនេះបានបន្ដថា ប្រជាពលរដ្ឋនឹងងាកមករស់នៅខុនដូ ច្រើនជាងផ្ទះជាប់ដី ដោយសារតែខុនដូមានភាពងាយស្រួល និងមានគ្រប់យ៉ាងដូចជា៖ អាងហែលទឹក, ក្លឹបហាត់ប្រាណ និងមានទីតាំងសុវត្ថិភាព ព្រមទាំងមានភាពងាយស្រួល ចំណេញពេលវេលា និងថវិកា។ លោកបានបន្ដថា ដោយមើលឃើញពីតម្រូវការលើវិស័យខុនដូនេះ ទើបក្រុមហ៊ុនសម្រេចបើកសម្ពោធផ្លូវការ ក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia […]

Read More
Copyright 2018. All Rights Reserved. Tel: +855 23220256 • info@eracambodia.com.
Each office is independently owned and operated.