ERA Cambodia នឹងបង្កើនភ្នាក់ងារលក់ដល់៥ពាន់នាក់សម្រាប់ទីផ្សារខុនដូកម្ពុជា
- Posted by Phearak Ath in News
- No Comments
-
ចំណុចសំខាន់៖ ខុនដូផ្គត់ផ្គង់នៅភ្នំពេញរំពឹងកើនដល់ជិត៨ម៉ឺន យូនីតនៅឆ្នំា២០២៥ពលរដ្ឋខ្មែរទិញខុនដូភាគច្រើនមានវ័យចន្លោះពី ២៥ ទៅ ៣៥ ឆ្នាំការរំពឹងងើបឡើងវិញនៃរំហូរវិនិយោគផ្ទាល់ពីបរទេស នឹងជួយបង្កើនតម្រូវការខុនដូនៅកម្ពុជា ERA Cambodia កំពុងត្រៀមខ្លួនដើម្បីចាប់យកចំណែកទីផ្សារ ដោយបង្កើនភ្នាក់ងារលក់ពី ១ ៥០០នាក់ នាពេលបច្ចុប្បន្ន ដល់ទៅ៥០០០ នាក់នៅ៥ឆ្នាំខាងមុខ «អតិថិជនចាប់ផ្តើមយល់ដឹងកាន់តែច្រើនលើការប្រើប្រាស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មស្តង់ដារ មានភ្នាក់ងាររាប់រយពាន់នាក់ មានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ដែលតែងតែផ្តល់ទំនុកចិត្តខ្ពស់សម្រាប់អតិថិជន ក៏ដូចជាម្ចាស់គម្រោង» ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ និងជួល ខុនដូ មានយីហោដើមពីសហរដ្ឋអាមេរិក នឹងបង្កើនភ្នាក់ងារលក់ដល់ប្រមាណ ៥០០០ នាក់នៅរយៈពេល៥ឆ្នាំខាងមុខ ដែលកើនពី ១ ៥០០ នាក់នាពេលបច្ចុប្បន្ន។ នេះបើតាមការលើកឡើងរបស់លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia។ បើតាមអ្នកជំនាញរូបនេះ ការពង្រីកភ្នាក់ងារលក់គឺដើម្បីបង្កើនប្រសិទ្ធិភាពទីផ្សារ ដែលនឹងឆ្លើយតបកំណើនតម្រូវការទិញ-លក់ខុនដូនៅកម្ពុជានាពេលខាងមុខ។ ខណៈដែលបច្ចុប្បន្ន លោកបញ្ជាក់ថា ប្រតិបត្តិការទិញ-លក់ខុនដូតាមរយៈ ERA Cambodia បានបង្ហាញការកើនឡើងច្រើនរយៈពេលពាក់កណ្តាលឆ្នាំ ២០២២ […]
Read More