ក្រុមហ៊ុនអចលនទ្រព្យ ERA CAMBODIA សម្ពោធការិយាល័យកណ្តាលថ្មីរបស់ខ្លួន
- Posted by Phearak Ath in News
- No Comments
-
ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ERA Cambodia កាលពីថ្មីៗនេះ បានបើកសម្ពោធការិយាល័យកណ្ដាលលំដាប់អន្តរជាតិថ្មីរបស់ខ្លួន ដែលនឹងដើរតួជា One-Stop Service សម្រាប់បម្រើដល់អតិថិជន ភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។
ការិយាល័យថ្មីនេះ នឹងរួមផ្ដុំគ្រប់សេវាកម្ម ព្រមនឹងបរិក្ខារទំនើបៗដូចជា កន្លែងទទួលភ្ញៀវ កន្លែងតាំងបង្ហាញគម្រោងអចលនទ្រព្យ សាលប្រជុំ និងបណ្តុះបណ្តាល បន្ទប់អគ្គនាយក បន្ទប់ប្រជុំ កន្លែងទទួលទានអាហារ រួមនឹងបញ្ជរសម្រាប់ ផ្តល់ការសេវាអចលនទ្រព្យផងដែរ។
ក្រៅពីការសម្ពោធការិយាល័យកណ្តាលថ្មី ក្រុមហ៊ុនក៏បានដាក់សម្ពោធឱ្យប្រើប្រាស់ កម្មវិធីទូរស័ព្ទថ្មី និងទំនើបជាងគេ សម្រាប់វិស័យអចលនទ្រព្យ ដែលមានឈ្មោះថា ERA KH។
កម្មវិធីទូរស័ព្ទ ERA KH ជាកម្មវិធីទូរស័ព្ទផ្តាច់មុខ សម្រាប់ភ្នាក់ងារអចលនទ្រព្យក្រុមហ៊ុន ERA Cambodia ដែលមានមុខងារសំខាន់ៗ ដែលអាចជួយគាំទ្រដល់ដំណើរ ការបម្រើសេវាកម្មដល់អតិថិជន បានរហ័ស និងមានប្រសិទ្ធភាពជាងមុន។
ក្រុមហ៊ុនបានសហការជាមួយអ្នកជំនាញក្នុងការអភិវឌ្ឍកម្មវិធីទូរស័ព្ទនេះ មកពីសហរដ្ឋអាមេរិក និងឥណ្ឌា។ ភ្នាក់ងារអចលនទ្រព្យ ERA Cambodia អាចទាញយកកម្មវិធីពី App Store និង Play Store បាន។
គួរបញ្ជាក់ថា ក្រុមហ៊ុនអចលនទ្រព្យ ERA គឺជាក្រុមហ៊ុនអលនទ្រព្យលំដាប់ កំពូលកម្រិតពិភពលោក បង្កើតឡើងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៧២។
គិតត្រឹមចុងឆ្នាំ ២០២១នេះ ក្រុមហ៊ុន ERA មានការិយាល័យចំនួន ២ ២០០ការិយាល័យ នៅ ៣៧ប្រទេស ទូទាំងពិភពលោក និងមានសមាជិកភ្នាក់ងារអចលនទ្រព្យសរុបប្រមាណ ៣៩ ០០០ នាក់។
ក្រុមហ៊ុន ERA CAMBODIA បានឈានជើងចូលទីផ្សារកម្ពុជា នៅឆ្នាំ២០១៨ ដែលត្រូវបាននាំយក និងដឹកនាំដោយ លោក ខន គង្គ ជាអគ្គនាយកនៃក្រុមហ៊ុនផ្ទាល់។ ក្នុងរយៈពេលប្រហែល៤ឆ្នាំ នៃការដំណើរការរបស់ក្រុមហ៊ុន ERA CAMBODIA ក្រុមហ៊ុនពង្រីកការិយាល័យបានចំនួន ៣ទីតាំង ជាមួយនឹងភ្នាក់ងារអចលនទ្រព្យជាង ១ ៣០០ នាក់ទូទាំងប្រទេស។
ក្រុមហ៊ុនអចលនទ្រព្យ ERA CAMBODIA ជាក្រុមហ៊ុនមានឯកទេសប្រកប ដោយវិជ្ជាជីវៈ ក្នុងការបម្រើសេវាកម្ម ជាភ្នាក់ងារទិញលក់ និងធ្វើទីផ្សារសម្រាប់គម្រោងខុនដូ និងអគារពាណិជ្ជកម្មខ្នាតធំនៅកម្ពុជា ហើយក្រុមហ៊ុនក៏មានទស្សនវិស័យក្នុងការពង្រីកសក្តានុពល ភ្នាក់ងាររបស់ខ្លួន សម្រាប់ការផ្តល់សេវា កម្មទៅកាន់ប្រទេសនានាក្នុងតំបន់ផងដែរ។
គិតត្រឹមដំណាច់ឆ្នាំ ២០២១ នេះ ទីតាំងការិយាល័យទាំង ៣ របស់ក្រុមហ៊ុន ERA នៅកម្ពុជារួមមាន៖
• ការិយាល័យកណ្តាល៖ #G2510 – G2512 ជាន់ទី ២៥ អគារ GIA TOWER កោះពេជ្រ
• រាជធានីភ្នំពេញ ៖ #247 ផ្លូវ៥១កែងនឹងផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
• ការិយាល័យសៀមរាប ផ្សារទំនើប MAKRO សៀមរាប ផ្លូវជាតិលេខ ៦ ក្រុងសៀមរាប ខេត្តសៀមរាប។
