ERA Cambodia ចាត់ទុកភាពជោគជ័យរបស់ក្រុមការងារ គឺជាជោគជ័យរបស់ក្រុមហ៊ុន
- Posted by Phearak Ath in News
- No Comments
-
ចំណុចសំខាន់៖ ERA Cambodia បច្ចុប្បន្នមានភ្នាក់ងារលក់ ១៧០០ នាក់ និងបន្តបង្កើនដល់ ៥ ០០០ នាក់នៅត្រឹមឆ្នាំ២០២៥ទទួលបានការសហការលក់គម្រោងខុនដូធំៗជាង៣០គម្រោង ដែលមានតម្លៃខ្ទង់ពាន់លានដុល្លារអ្នកជំនាញអះអាងថា ស្ថានភាពបច្ចុប្បន្ន គឺជាការឱកាសល្អសម្រាប់ការវិនិយោគខុនដូយកផលចំណេញខុនដូមានតម្លៃជាមធ្យមចាប់ពី ១ ៥០០ ទៅ ៣ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ ខុនដូ មានប្រភពដើមពីសហរដ្ឋអាមេរិក បានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ ដើម្បីអបអរសាទរនៃវត្តមានប្រតិបត្តិការរបស់ក្រុមហ៊ុនដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ ព្រមទាំងការដាក់ចេញផែនការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ ស្របពេលដែលទីផ្សារខុនដូកំពុងបង្ហាញសញ្ញាល្អប្រសើរឡើងច្រើន។ សន្និបាតធុរកិច្ចប្រចាំឆ្នាំ (Annual Business Conference) របស់ក្រុមហ៊ុន ERA Cambodia ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ២០២២ នៅឯសាលដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលមានទីតាំងស្ថិតនៅក្បែរផ្សារទំនើបអ៊ីអន២។ ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំធ្វើឡើងជាលើកទី៤ហើយ បន្ទាប់ពីក្រុមហ៊ុនបានបើកសម្ពោធជាផ្លូវការក្នុងឆ្នាំ២០១៩។ ការផ្តល់សេវាកម្ម ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង ក្រុមហ៊ុន ERA Cambodia ដែលមានភ្នាក់ងារលក់ជិត […]
Read More